ការគេចចេញពីសម្លេងរំខាន
កាលប៉ុន្មានឆ្នាំមុន នាយកនៃមហាវិទ្យាល័យមួយ បានលើកទឹកចិត្តនិស្សិតទាំងឡាយ ឲ្យចូលរួមជាមួយគាត់ នៅក្នុងកម្មវិធីពេលល្ងាចមួយ ដែលតម្រូវឲ្យបិទគ្រឿងអេឡិចត្រូនិចចោល។ ទោះបីជាសិស្សទាំងឡាយបានយល់ព្រមចូលរួមក៏ដោយ ក៏ពួកគេមានការស្ទាក់ស្ទើរយ៉ាងខ្លាំង ដោយមិនចង់ទុកទូរស័ព្ទចោល ដើម្បីចូលទៅក្នុងព្រះវិហារ។ នៅក្នុងម៉ោងបន្ទាប់ ពួកគេក៏បានអង្គុយយ៉ាងស្ងាត់ស្ងៀម នៅក្នុងកម្មវិធីថ្វាយបង្គំ ដោយតន្រ្តី និងការអធិស្ឋាន។ ក្រោយមក អ្នកចូលរួមម្នាក់បានរៀបរាប់ថា បទពិសោធន៍ដែលគាត់ទទួលបាននៅពេលនោះ “គឺជាឱកាសដ៏អស្ចារ្យ ដែលពួកគេបានសម្រួលអារម្មណ៍ នៅកន្លែងនោះ… ដោយមិនបានឮសម្លេងរំខាន”។
ជួនកាល យើងពិបាកនឹងគេចចេញពីសម្លេងរំខាន។ សម្លេងរំខានមកពីខាងក្រៅ និងនៅខាងក្នុងយើង អាចធ្វើឲ្យយើងពិបាកនឹងរកស្តាប់អ្វីឲ្យយល់។ ប៉ុន្តែ ពេលដែលយើងស្ម័គ្រចិត្តស្វែងរកភាពស្ងប់ស្ងាត់ យើងអាចយល់ អំពីសារៈសំខាន់នៃការឈប់បង្អង់ ដើម្បីឲ្យបានស្គាល់ព្រះជាម្ចាស់(ទំនុកដំកើង ៤៦:១០)។ ក្នុងបទគម្ពីរ ១ពង្សាវតាក្សត្រ ជំពូក ១៩ យើងឃើញថា ពេលដែលហោរាអេលីយ៉ាស្វែងរកព្រះអម្ចាស់ គាត់មិនបានរកឃើញទ្រង់ នៅក្នុងសម្លេងរំខាននៃខ្យល់បក់ កក្រើកដី ខ្យល់ព្យុះ ឬភ្លើងឆេះឡើយ(ខ.៩-១៣)។ ផ្ទុយទៅវិញ លោកអេលីយ៉ាបានរកឃើញទ្រង់ នៅក្នុងសម្លេងខ្សិបដ៏ស្រទន់របស់ទ្រង់(ខ.១២)។
សម្លេងរំខានកើតមានជាធម្មតា នៅក្នុងពិធីជួបជុំ។ ពេលដែលក្រុមគ្រួសារ និងមិត្តភក្តិជួបជុំគ្នា ជាពេលដែលមានការសន្ទនាដ៏រស់រវើក ការញាំអាហារដ៏ឆ្ងាញ់ពិសារ សំណើចដ៏អ៊ូអរ និងការបង្ហាញចេញនូវសេចក្តីស្រឡាញ់ដ៏ផ្អែមល្ហែម។ ប៉ុន្តែ ពេលដែលយើងបើកចិត្តរបស់យើង ដោយភាពស្ងៀមស្ងាត់ យើងនឹងបានដឹងថា ការចំណាយពេលជាមួយព្រះមានភាពផ្អែមល្ហែមជាងនេះទៅទៀត។…
ការថ្វាយការសរសើរ
កាលពីទសវត្សរ៍ឆ្នាំ ១៩៦០ មានផ្ទាំងគំនូរចម្លែកៗមួយចំនួន ដែលក្នុងនោះ គេបានគូររូបមនុស្ស ឬសត្វ ដែលមានភ្នែកធំៗ និងកំសត់។ ផ្ទាំងគំនូរប្រភេទនេះក៏បានមានប្រជាប្រិយភាព នៅសម័យនោះ។ អ្នកខ្លះបានចាត់ទុកផ្ទំាងគំនូរទាំងនោះ ជាស្នាដៃសិល្បៈដែលបង្ហាញពីអារម្មណ៍ ឬមានភាពមិនសមរម្យ ខណៈពេលដែលអ្នកខ្លះទៀតបានចូលចិត្តផ្ទាំងគំនូរទាំងនោះ។ អ្នកស្រីម៉ាហ្ការែត ឃីន(Margaret Keane) គឺជាអ្នកគូររូបទាំងនោះ ហើយស្វាមីគាត់បានជួយផ្សព្វផ្សាយស្នាដៃរបស់គាត់ ហើយប្តីប្រពន្ធមួយគូរនេះ ក៏បានប្រែក្លាយជាអ្នកមានទ្រព្យសម្បត្តិច្រើនគួរសម។ ប៉ុន្តែ គេមិនបានឃើញហត្ថលេខារបស់អ្នកស្រីម៉ាហ្ការែត ដែលជាវិចិត្រករ នៅលើផ្ទាំងគំនូរទាំងនោះឡើយ។ ផ្ទុយទៅវិញ ស្វាមីរបស់គាត់បែរជាបានបង្ហាញប្រាប់គេថា ផ្ទាំងគំនូរទាំងនេះជាស្នាដៃរបស់ខ្លួនទៅវិញ។ ដោយសារការភ័យខ្លាច អ្នកស្រីម៉ាហ្ការែតក៏បានបន្តនៅស្ងៀម មិនហ៊ានបកអាក្រាតអំពីការក្លែងបន្លំនេះ អស់រយៈពេល២០ឆ្នាំ រហូតដល់ពេលដែលជីវិតអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរបានបញ្ចប់។ នៅពេលនោះ តុលាការក៏បានតម្រូវឲ្យអ្នកទាំងពីរ គូររូបដ៏ល្បីល្បាញនោះឡើងវិញ នៅក្នុងបន្ទប់កាត់ក្តីតែម្តង ដើម្បីឲ្យដឹងថា នរណាជាម្ចាស់ស្នាដៃសិល្បៈនោះពិតប្រាកដ។
គេក៏បានដឹងច្បាស់ អំពីអំពើបោកប្រាស់របស់បុរសនោះ ប៉ុន្តែ ក្នុងនាមអ្នកដើរតាមព្រះយេស៊ូវ ពេលខ្លះ យើងក៏ប្រហែលជាលើកសរសើរខ្លួនឯង សម្រាប់អំណោយទាន ដែលយើងមាន ជំនាញផ្នែកដឹកនាំ ដែលយើងបានបង្ហាញចេមក ឬអំពើសប្បុរសដែលយើងបានធ្វើសម្រាប់អ្នកដទៃជាដើម។ ប៉ុន្តែ លក្ខណៈសម្បត្តិទាំងអស់នោះ អាចកើតមាន ដោយសារតែព្រះគុណរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ក្នុងបទគម្ពីរ យេរេមា ៩ យើងឃើញថា ហោរាយេរេមាបានពោលទំនួញ អំពីការដែលរាស្រ្តរបស់ព្រះខ្វះការបន្ទាបខ្លួន…
កន្លែងដ៏សុខសាន្តរបស់យើង
ខ្ញុំមានការងារដំបូងបំផុត នៅភោជនីយដ្ឋានអាហាររហ័ស។ នៅពេលល្ងាចថ្ងៃសៅរ៍ មានបុរសម្នាក់បាននៅក្នុងភោជនីដ្ឋាននោះមិនឃើញទៅណា ហើយក៏បានសួរខ្ញុំថា ខ្ញុំចេញពីធ្វើការនៅម៉ោងប៉ុន្មាន។ ពេលនោះ ខ្ញុំមានអារម្មណ៍មិនស្រួល។ ប៉ុន្មានម៉ោងក្រោយមក គាត់ក៏បានហៅដំឡូងចៀនមួយចាន បន្ទាប់មក គាត់ក៏បានហៅភេសជ្ជះមួយកំប៉ុង ដូចនេះ អ្នកគ្រប់គ្រងភោជ្ជនីយដ្ឋានក៏មិនបានបណ្តេញគាត់ទេ។ ទោះបីជាខ្ញុំមិនរស់នៅឆ្ងាយពីភោជនីដ្ឋាន ក៏ខ្ញុំនៅតែមិនហ៊ានដើរទៅផ្ទះតែម្នាក់ឯង កាត់តាមកន្លែងចតរថយន្ត ហើយកាត់តាមវាលខ្សាច់។ ទីបំផុត ដល់ពេលពាក់កណ្តាលអាធ្រាត ខ្ញុំក៏បានចូលទៅក្នុងការិយ៉ាល័យ ដើម្បីទូរស័ព្ទ។
ហើយប៉ារបស់ខ្ញុំក៏បានលើកទូរស័ព្ទ ហើយក៏បានងើបចេញពីដំណេកដ៏កក់ក្តៅរបស់គាត់ ដោយគ្មានការស្ទាក់ស្ទើរ ។ ៥នាទីក្រោយមក គាត់ក៏បានមកដល់ ហើយក៏បានជូនខ្ញុំទៅផ្ទះ។
កាលនោះខ្ញុំដឹងច្បាស់ថា ប៉ាខ្ញុំនឹងមកជួយខ្ញុំ នៅពេលយប់នោះ ហើយការនេះក៏បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការធានា ដែលមានចែង នៅក្នុងបទគម្ពីរ ទំនុកដំកើង ជំពូក៩១។ ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ តែងតែគង់នៅជាមួយយើងជានិច្ច ដោយការពារ និងថែរក្សាយើង ពេលដែលយើងមានការច្របូកច្របល់ ឬមានការភ័យខ្លាច ឬក៏មានការខ្វះខាត។
ទ្រង់បានប្រកាសថា ពេលដែលពួកគេអំពាវរកទ្រង់ ទ្រង់នឹងឆ្លើយតប(ទំនុកដំកើង ៩១:១៥)។ ទ្រង់មិនគ្រាន់តែជាកន្លែង ដែលយើងអាចរត់ទៅរក ដើម្បីទទួលបាននូវភាពសុខសាន្តប៉ុណ្ណោះទេ។ ទ្រង់ ជា ជម្រករបស់យើង(ខ.១)។ ទ្រង់ជាថ្មដាដែលយើងអាចយកជាទីពំនាក់(ខ.២)។
ពេលដែលយើងមានការភ័យខ្លាច គ្រោះថ្នាក់ ឬភាពមិនច្បាស់លាស់ យើងអាចទុកចិត្តលើព្រះបន្ទូលទ្រង់ ដែលបានសន្យាថា ពេលយើងស្រែករកទ្រង់ ទ្រង់នឹងឮយើង…
ទ្រព្យសម្បត្តិនៅនគរស្ថានសួគ៌
ពេលខ្ញុំកំពុងចម្រើនវ័យធំឡើង ខ្ញុំនិងបងប្អូនស្រីៗទាំងពីរនាក់របស់ខ្ញុំ ចូលចិត្តអង្គុយទន្ទឹមគ្នា នៅលើហិបធំមួយ របស់ម្តាយខ្ញុំ ដែលធ្វើពីឈើសេដា។ ម្តាយខ្ញុំបានទុកអាវរងាធ្វើពីរោមចៀម នៅក្នុងហិបនោះ ជាមួយនឹងគ្រឿងក្រណាត់ ដែលជីដូនខ្ញុំបានប៉ាក់ ឬចាក់នឹងអំបោះ។ គាត់បានឲ្យតម្លៃវត្ថុអ្វីដែលមាននៅក្នុងហិបនោះ ហើយបានពឹងផ្អែកទៅលើក្លិនឈួលរបស់ឈើសេដា ដើម្បីការពារមិនឲ្យសត្វល្អិតកាត់ខោអាវដែលនៅខាងក្នុងហិប។
របស់ទ្រព្យភាគច្រើន នៅលើផែនដីនេះ ងាយនឹងទទួលរងការបំផ្លាញ ដោយសារសត្វល្អិត ឬច្រេះចាប់ ឬអាចត្រូវគេលួច។ បទគម្ពីរម៉ាថាយ ជំពូក៦ បានលើកទឹកចិត្តយើង ឲ្យផ្តោតចិត្តជាពិសេស មិនមែនទៅលើរបស់អ្វី ដែលមិនស្ថិតស្ថេរនោះឡើយ តែឲ្យផ្តោតទៅលើអ្វីដែលមានតម្លៃដ៏អស់កល្បជានិច្ច ។ ពេលម្តាយខ្ញុំលាចាកលោក នៅអាយុ៥៧ឆ្នាំ គាត់មិនបានបង្គរទុកទ្រព្យសម្បត្តិនៅផែនដីច្រើនឡើយ ប៉ុន្តែ ខ្ញុំចូលចិត្តគិតអំពីទ្រព្យសម្បត្តិ ដែលគាត់បានសន្សំនៅនគរស្ថានសួគ៌(ខ.១៩-២០)។
ខ្ញុំនឹកចាំថា គាត់បានស្រឡាញ់ព្រះខ្លាំងប៉ុណ្ណា ហើយបានបម្រើទ្រង់ តាមរបៀបដ៏ស្ងាត់ស្ងៀម ដោយមើលការខុសត្រូវក្រុមគ្រួសាររបស់គាត់ ដោយចិត្តស្មោះត្រង់ និងបង្រៀនក្មេងៗ នៅសាលារៀនថ្ងៃអាទិត្យ ហើយរាប់អានស្រ្តីម្នាក់ ដែលប្តីរបស់នាងបានបោះបង់ចោល ព្រមទាំងកម្សាន្តចិត្តម្តាយដែលមានវ័យក្មេង ដែលបានបាត់បង់កូនតូចរបស់ខ្លួន។ ហើយគាត់បានអធិស្ឋាន … សូម្បីតែនៅពេលដែលភ្នែកគាត់មើលលែងឃើញ ហើយត្រូវអង្គុយនៅលើរទេះរុញក៏ដោយ ក៏គាត់នៅតែបន្តស្រឡាញ់ និងអធិស្ឋានឲ្យអ្នកដទៃ។
ទ្រព្យសម្បត្តិដ៏ពិតរបស់យើង មិនត្រូវបានវាស់ នៅក្នុងអ្វីដែលយើងបានបង្គរទុកនោះឡើយ តែនៅក្នុងការអ្វី ឬនៅក្នុងអ្នក ដែលយើងបានចំណាយពេលវេលា និងកម្លាំងកាយចិត្ត។ តើយើងបានសន្សំ “ទ្រព្យសម្បត្តិ”…
ការលាគ្នានៅលើផែនដី
ខ្ញុំ និងចៅស្រីរបស់ខ្ញុំ ឈ្មោះអាលីសា(Allyssa) មានទម្លាប់ម្យ៉ាង ពេលដែលយើងនិយាយលាគ្នា។ យើងបានឱបគ្នា ហើយក៏ចាប់ផ្តើមនិយាយឮៗ ដោយសម្លេងយំខ្សឹកខ្សួល ប្រហែល២០វិនាទី។ បន្ទាប់មក យើងក៏ថយក្រោយ ហើយជួនកាលយើងនិយាយថា “ជួបគ្នាពេលក្រោយ” ហើយយើងក៏បែកគ្នា។ ទោះទម្លាប់នេះ មានភាពឡេះឡោះបន្តិចក្តី ក៏យើងតែងតែរំពឹងថា យើងនឹងបានជួបគ្នាម្តងទៀត ក្នុងពេលឆាប់ៗ។
ប៉ុន្តែ ជួនកាល ការឈឺចាប់ដែលបណ្តាលមកពីការបែក ចេញពីអ្នកដែលយើងស្រឡាញ់ អាចមានការពិបាក។ ពេលដែលសាវ័កប៉ុលនិយាយលាពួកចាស់ទុំនៅក្រុងអេភេសូរ “ហើយគ្រប់គ្នាក៏យំជាច្រើន រួចគេឱបកគាត់…ទាំងមានសេចក្តីព្រួយពីពាក្យនេះជាដើម គឺដែលគាត់ថា គេមិនឃើញមុខគាត់ទៀតឡើយ”(កិច្ចការ ២០:៣៧-៣៨)។
ទោះជាយ៉ាងណាក៏ដោយ ការឈឺចាប់ក៏កើតមាន នៅពេលយើងជួបការបែកគ្នា ដោយសារការស្លាប់ ហើយត្រូវនិយាយលាគ្នា ជាលើកចុងក្រោយ ក្នុងជីវិតនេះ។ ការបែកគ្នាបែបនេះ ហាក់ដូចជាពិបាកបរិយ៉ាយណាស់។ យើងកាន់ទុក្ខ ហើយយំ។ តើធ្វើដូចម្តេចឲ្យយើងអាចប្រឈមមុខនឹងការឈឺចាប់ ដោយសារការបែកពីអ្នកដែលយើងស្រឡាញ់ ដោយមិនដឹងថា ជួយគ្នាពេលណាទៀត?
ប៉ុន្តែ យើងមិនកាន់ទុក្ខ ដូចអ្នកដែលគ្មានសង្ឃឹមនោះឡើយ ។ សាវ័កប៉ុលបានមានប្រសាសន៍ នៅក្នុងសំបុត្ររបស់គាត់ អំពីការជួបជុំគ្នាឡើងវិញ នៅពេលអនាគត ដែលនឹងកើតមាន ចំពោះអ្នកដែល “ជឿថា ព្រះយេស៊ូវបានសុគត ហើយមានព្រះជន្មរស់ឡើងវិញ”(១ថែស្សាឡូនិច ៤:១៣-១៨)។ គាត់បានប្រកាស់ថា…
ពាក្យសម្តីរបស់មនុស្សមានប្រាជ្ញា
កាលពីពេលថ្មីៗនេះ ស្វាមីរបស់ក្មួយស្រីខ្ញុំ បានសរសេរពាក្យមួយឃ្លា បង្ហោះនៅតាមបណ្តាញសង្គមថា “ខ្ញុំប្រហែលជាសរសេរច្រើនជាងនេះទៀត បើសិនជាសម្លេងដ៏តូចមួយនេះ មិនបានជំរុញមិនឲ្យខ្ញុំនិយាយច្រើនទេនោះ។ តាមពិតសម្លេងដ៏តូចនោះ ជាសម្លេងរបស់ហាយឌី(Heidi)ប្រពន្ធខ្ញុំទេ”។
ការផ្តល់ប្រឹក្សា ឬយោបលរបស់មិត្តសំឡាញ់ អាចជាប្រាជ្ញាដែលមកពីព្រះ។ បទគម្ពីរសាស្តា ជំពូក៩ បានចែងថា “ការដែលស្តាប់ពាក្យរបស់មនុស្សមានប្រាជ្ញានៅក្នុងទីស្ងាត់ នោះវិសេសជាងសំរែករបស់អ្នកណាដែល គ្រប់គ្រងលើពួកមនុស្សល្ងីល្ងើ”(ខ.១៧)។
ព្រះគម្ពីរបានដាស់តឿនយើង កុំឲ្យគិតថាខ្លួនមានប្រាជ្ញា ឬមានអំណួត(សុភាសិត ៣:៧ អេសាយ ៥:២១ រ៉ូម ១២:១៦)។ អាចនិយាយបានម្យ៉ាងទៀតថា យើងមិនត្រូវគិតថា យើងអាចឆ្លើយតបចំពោះសំណួរ ឬបញ្ហាគ្រប់យ៉ាងឡើយ។ បទគម្ពីរសុភាសិត ១៩:២០ បានចែងថា “ចូរស្តាប់សេចក្តីដំបូន្មាន ហើយទទួលសេចក្តីប្រៀនប្រដៅចុះ ដើម្បីឲ្យមានប្រាជ្ញាទៅខាងមុខ”។ ព្រះទ្រង់អាចប្រើអ្នកដទៃ ឲ្យបង្រៀនយើង អំពីប្រាជ្ញារបស់ទ្រង់ឲ្យកាន់តែច្រើន។ បានសេចក្តីថា ទ្រង់អាចប្រើមិត្តសំឡាញ់ ប្តីប្រពន្ធ គ្រូគង្វាល មិត្តរួមការងាររបស់យើងជាដើម។
គឺដូចដែលបទគម្ពីរសុភាសិតបានចែងថា “មានប្រាជ្ញាស្ថិតនៅក្នុងចិត្តរបស់មនុស្សដែលមានយោបល់”(១៤:៣៣)។ ជួនកាលយើងអាចទទួលប្រាជ្ញាពីព្រះវិញ្ញាណបរិសុទ្ធ តាមរយៈការស្តាប់ និងរៀនសូត្រពីគ្នាទៅវិញទៅមក។-Cindy Hess Kasper
សេចក្ដីស្រឡាញ់នៅមុនបង្អស់
ពេលល្ងាចថ្ងៃមួយ មិត្តភក្តិរបស់ខ្ញុំម្នាក់ បានយកស្លាកមួយ ក្នុងចំណោមស្លាកទាំងបីសម្រាប់តុបតែង មកបង្ហាញខ្ញុំ ដែលគាត់នឹងប្រើសម្រាប់ការតុបតែងលម្អរបន្ទប់ទទួលភ្ញៀវរបស់គាត់។ នៅលើស្លាកនោះ មានសរសេរអក្សរថា “បន្ទាប់ពីសេចក្តីជំនឿ គឺមានសេចក្តីសង្ឃឹម”។ គាត់បានកាន់ស្លាកបណ្តើរ ហើយប្រាប់ខ្ញុំបណ្តើរថា “ឃើញទេ ខ្ញុំមាន សេចក្ដីស្រឡាញ់ រួចហើយ”។
ខ្ញុំក៏បានគិតក្នុងចិត្តថា ដូច្នេះ យើងត្រូវមាន សេចក្ដីស្រឡាញ់ ជាមុន។ រួចមិនយូរប៉ុន្មាន សេចក្តីជំនឿ និងសេចក្តីសង្ឃឹមនឹងមកតាមក្រោយ!
សេចក្តីស្រឡាញ់ពិតជានៅខាងមុខគេមែន។ តាមការពិតទៅ សេចក្តីស្រឡាញ់មានដើមកំណើត នៅក្នុងព្រះ តាំងពីដើមរៀងមក។ បទគម្ពីរ ១យ៉ូហាន ៤:១៩ បានរំឭកយើងថា “យើងស្រឡាញ់ព្រះ ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន”។ បទគម្ពីរ ១កូរិនថូស ជំពូក ១៣ (ដែលគេហៅថា “ជំពូកនៃសេចក្តីស្រឡាញ់”) បានបកស្រាយអំពីលក្ខណៈដ៏ពិតនៃសេចក្តីស្រឡាញ់របស់ព្រះ គឺដូចដែលបានចែងមកថា “សេចក្តីស្រឡាញ់មិនចេះផុតឡើយ”(ខ.៨)។
សេចក្តីជំនឿ និងសេចក្តីសង្ឃឹម មានសារៈសំខាន់ចំពោះគ្រីស្ទបរិស័ទណាស់។ ដោយសារយើងរាល់គ្នាបានរាប់ជាសុចរិត ដោយព្រោះសេចក្តីជំនឿ នោះ “យើងបានជាមេត្រីនឹងព្រះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា”(រ៉ូម ៥:១)។ ចំណែកឯ សេចក្ដីសង្ឃឹម ដែលមានចែងទុក ក្នុងបទគម្ពីរហេព្រើរ ៦:១៩…
ជួយជ្រោងទូលបង្គំឡើង
បន្ទាប់ពីខ្ញុំ លែងបានទៅធ្វើដំណើរកម្សាន្តជាគ្រួសារជាមួយឪពុកម្តាយខ្ញុំ ខ្ញុំកម្រនឹងបានទៅសួរសុខទុក្ខជីដូនជីតាខ្ញុំ ដែលរស់នៅឆ្ងាយពីយើងរាប់រយគីឡូម៉ែត្រ។ ដូចនេះ មានពេលឆ្នាំមួយ ខ្ញុំក៏បានសម្រេចចិត្តធ្វើដំណើរតាមយន្តហោះ ទៅលេងពួកគាត់ ក្នុងក្រុងដ៏តូច នៅតំបន់លែន អូ លេក រដ្ឋវីសខុនស៊ីន នៅចុងសប្តាហ៍។ នៅតាមផ្លូវ ពេលយើងជិះឡានមកអាកាសយាន្តដ្ឋានព្រោះខ្ញុំត្រូវដល់ពេលជិះយន្តហោះត្រឡប់មកវិញ យាយរបស់ខ្ញុំដែលមិនធ្លាប់ជិះយន្តហោះពីមុនមក ក៏បានបង្ហាញការភ័យខ្លាចចំពោះខ្ញុំ។ គាតសួរខ្ញុំថា “មើលទៅយន្តហោះដែលចៅជិះតូចណាស់ … ដូចជាគ្មានអ្វីទ្រចៅ ឲ្យមានសុវត្ថិភាពសោះ មែនទេ? … យាយខ្លាចណាស់ មិនហ៊ានជិះយន្តហោះបើកឡើងទៅលើខ្ពស់អញ្ចឹងទេ”។ នៅពេលខ្ញុំបានឡើងជិះយន្តហោះដ៏តូចនោះ ខ្ញុំក៏មានការភ័យខ្លាចដូចពេលខ្ញុំជិះយន្តហោះលើកដំបូងផងដែរ។ តើមានអ្វីដែលកំពុងទ្រយន្តហោះនេះ ឲ្យមានសុវត្ថិភាព?
យើងមិនចាំបាច់ត្រូវមានការភ័យខ្លាចឡើយ ទោះការភ័យខ្លាចនោះ សមហេតុផលឬអត់ក៏ដោយ។ ស្តេចដាវីឌធ្លាប់មានការភ័យខ្លាច ចំពោះស្តេចសូលដែលតាមប្រម៉ាញ់ទ្រង់ ព្រោះស្តេចសូលមានការច្រណែននឹងដាវីឌ ដែលមានប្រជាប្រិយភាពជាងទ្រង់។ តែស្តេចដាវីឌក៏បានរកឃើញការកម្សាន្តចិត្តដ៏ពិត នៅក្នុងការប្រកបស្និទ្ធស្នាលជាមួយព្រះ។ ក្នុងបទគម្ពីរ ទំនុកដំកើង ជំពូក៣៤ ទ្រង់បានសរសេរថា “ខ្ញុំបានស្វែងរកព្រះយេហូវ៉ា ហើយទ្រង់ក៏ឆ្លើយតបមកខ្ញុំ ក៏ប្រោសឲ្យខ្ញុំរួចពីអស់ទាំងសេចក្តីភិតភ័យរបស់ខ្ញុំ”(ខ.៤)។
ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ ទ្រង់មានគ្រប់ប្រាជ្ញា និងមានពេញដោយក្តីស្រឡាញ់។ ពេលការភ័យខ្លាចចាប់ផ្តើមសន្ធប់មកលើយើង យើងចាំបាច់ត្រូវឈប់បង្អង់សិន ហើយនឹកចាំថា ទ្រង់ជាព្រះរបស់យើង ហើយទ្រង់នឹងតែងតែទ្រយើងឲ្យមានសេចក្តីសុខសាន្តជានិច្ច។-Cindy Hess Kasper
បិទវាចោលសិន
កាលកូនៗរបស់ខ្ញុំនៅក្មេង យើងបានធ្វើដំណើរទៅលេងជីដូនជីតាខ្ញុំ នៅតំបន់វីសខុនស៊ីនខាងជើង។ នៅទីនោះ ទូរទស្សន៍របស់ពួកគាត់ចាប់ប៉ុស្តិ៍មិនសូវច្បាស់ ប៉ុន្តែ ទូរទស្សន៍មិនសូវសំខាន់សម្រាប់ពួកគាត់ទេ។ ខ្ញុំក៏បានឃើញស្កុត(Scott) កូនប្រុសខ្ញុំ កំពុងដូរប៉ុស្តិ៍ចុះឡើងៗ ហើយគាត់ក៏សួរខ្ញុំដោយចិត្តនឿយណាយថា “តើឲ្យកូនធ្វើដូចម្តេច បើទូរទស្សន៍នេះមើលបានតែប៉ុស្តិ៍ ដែលមានកម្មវិធីដែលកូនមិនចូលចិត្តមើល?” ខ្ញុំក៏និយាយទាំងញញឹមថា “កូនឯងបិទវាទៅ!”
នេះមិនមែនជាយោបលដែលគាត់សង្ឃឹមថា នឹងទទួលពីខ្ញុំឡើយ។ សព្វថ្ងៃនេះ ការធ្វើតាមយោបលមួយនេះ កាន់តែមានការពិបាក ខណៈពេលដែលយើងមានឧបករណ៍ជាច្រើន សម្រាប់កម្សាន្ត ទទួលពត៌មាន និងទំនាក់ទំនង ដែលកំពុងរំខានយើង។ ជួនកាល អ្វីដែលយើងត្រូវធ្វើ គឺគ្រាន់តែបិទឧបករណ៍ទាំងអស់នោះ ហើយសម្រាកគំនិតរបស់យើង មួយរយៈពេលខ្លីសិន និយាយឲ្យខ្លី យើងគ្រាន់តែចាំបាច់ត្រូវ “ដកខ្លួនចេញ” មួយរយៈសិន។ ជាញឹកញាប់ ព្រះយេស៊ូវបានដកខ្លួនចេញ មួយរយៈ ពេលដែលទ្រង់ត្រូវការចំណាយពេលស្ងាត់ស្ងៀមអធិស្ឋាន(ម៉ាថាយ ១៤:១៣)។ ទ្រង់បានលើកទឹកចិត្តពួកសាវ័កទ្រង់ ឲ្យទៅរកកន្លែងស្ងាត់ដោយឡែក មួយរយៈពេលខ្លីផងដែរ(ម៉ាកុស ៦:៣១)។ ការចំណាយពេលស្ងាត់ស្ងៀម ដើម្បីជញ្ជឹងគិត មានប្រយោជន៍សម្រាប់យើងម្នាក់ៗ។ ស្ថិតក្នុងពេលនោះ យើងអាចចូលទៅជិតព្រះ។
ចូរយើងយកគំរូតាមព្រះយេស៊ូវ និងប្រាជ្ញារបស់ទ្រង់។ ចូរដកខ្លួនចេញមួយរយៈ ហើយ “សម្រាកបន្តិចសិន”។ ការធ្វើដូចនេះ មានប្រយោជន៍សម្រាប់រូបកាយ គំនិត និងវិញ្ញាណរបស់អ្នក។ -Cindy Hess…
ចិត្តដែលរឹងចចេស
ពេលខ្ញុំរៀនសរសេរអក្សរនៅថ្នាក់ទី១ គ្រូរបស់ខ្ញុំបានជំរុញឲ្យខ្ញុំកាន់ខ្មៅដៃសរសេរ ឲ្យត្រូវទំនង។ ពេលគាត់មើលខ្ញុំសរសេរ ខ្ញុំក៏បានកាន់ខ្មៅដៃ តាមរបៀបដែលគាត់ប្រាប់។ តែពេលគាត់ដើរទៅបាត់ ខ្ញុំក៏បានងាកមកកាន់ខ្មៅដៃ តាមរបៀបដែលខ្ញុំយល់ថាងាយស្រួលជាង ដោយចិត្តរឹងចចេស។ ខ្ញុំគិតថា ខ្ញុំបានឈ្នះគាត់ ដោយសម្ងាត់ ក្នុងសង្រ្គាមនៃបំណងចិត្តនេះហើយ ហើយខ្ញុំក៏នៅតែបន្តកាន់ខ្មៅដៃ តាមរបៀបឆ្គងរបស់ខ្ញុំទៀត។ ទោះជាយ៉ាងណាក៏ដោយ បួនដប់ឆ្នាំក្រោយមក ខ្ញុំក៏បានដឹងថា គ្រូបង្រៀនដ៏មានប្រាជ្ញារបស់ខ្ញុំ បានដឹងថា ទម្លាប់ដ៏រឹងចចេសរបស់ខ្ញុំ នឹងធ្វើឲ្យខ្ញុំសរសេរខុសរបៀប ជាហេតុធ្វើឲ្យខ្ញុំឆាប់រួយដៃ។
ក្មេងៗកម្រនឹងដឹងថា មានអ្វីខ្លះដែលល្អសម្រាប់ខ្លួន។ ពួកគេច្រើនតែ ធ្វើអ្វីៗតាមបំណងចិត្ត ដែលនឹកចង់បានភ្លាមៗ។ គេបានហៅ “ពួកកូនចៅអ៊ីស្រាអែល”ថា ជាដំណរមនុស្ស ដែលចេះតែងាកទៅរកការថ្វាយបង្គំរូបព្រះ របស់ជាតិសាសន៍ជិតខាង តាមទំនើងចិត្តរបស់ខ្លួន ជាច្រើនជំនាន់ ជាជាងថ្វាយបង្គំព្រះដ៏ពិតដែលមានតែមួយ។ ទង្វើររបស់ពួកគេពិតជាបានធ្វើឲ្យព្រះអម្ចាស់ទ្រង់មានសេចក្តីក្រោធយ៉ាងខ្លាំង ដ្បិតទ្រង់ជ្រាបថា អ្វីជាការល្អបំផុតសម្រាប់ពួកគេ ហើយទ្រង់ក៏បានដកព្រះពរចេញពីពួកគេ(ពួកចៅហ្វាយ ២:២០-២២)។
លោកគ្រូគង្វាល រីក វរិន(Rick Warren) បានមានប្រសាសន៍ថា “ការស្តាប់បង្គាប់ និងភាពរឹងចចេស គឺប្រៀបបាននឹងមុខផ្ទុយគ្នាទាំងពីរ របស់ប្រាក់កាក់។ ការស្តាប់បង្គាប់នាំមកនូវអំណរ តែការរឹងចចេស ធ្វើឲ្យយើងវេទនា”។
បើវិញ្ញាណនៃការមិនស្តាប់បង្គាប់ ធ្វើឲ្យយើងមិនស្តាប់បង្គាប់ព្រះ នោះយើងដល់ពេលដែលត្រូវប្រែចិត្តហើយ។ ចូរងាកបែរមករកព្រះអម្ចាស់ ដ្បិតទ្រង់ប្រកបដោយព្រះគុណ និងសេចក្តីមេត្តាករុណា។-Cindy…